ប្រាជ្ញាជីវិត ភាគ2
Sample

ប្រាជ្ញាជីវិត ភាគ2

Author: គឹម ចាន់ណា (ប្រែប្រួល រៀបរាង)

Publisher: MindBooks

Category: Self Development

Length: 5 hrs and 20 mins

Language: Khmer

Release Date: Nov 19, 2020

$ 3.99

Description

💻 គេហទំព័រ/website: http://www.mindbooks.com.kh/
💻 គេហទំព័រហេ្វសប៊ុក (Facebook): https://web.facebook.com/Mindbooks
📱 លេខទូរស័ព្ទ/phone number: 016 988 837
📧 សារអេឡិចត្រូនិច/e-mail address: mindbooks_kh@yahoo.com

អំពីទិន្នន័យ
មនុស្សគ្រប់រូបតែងស្រមើស្រមៃទៅរកជោគជ័យនៃជីវិត ប៉ុន្តែ ការសម្រេចជោគជ័យនៃជីវិត ពុំមែនត្រូវការត្រឹមតែសមត្ថភាពរបស់ខ្ឡួនតែម្យ៉ាងប៉ុណ្ណោះទេ
វាអាស្រ័លើ "ឪកាសនិងចង្វាក់ពេល" ដ៏សមស្របផងដែរ...
"ឪកាសល្អៗសម្រាប់ជីវិត" ពុំមែនចេះតែកើតមានញឹកញាប់ប៉ុន្មានទេ ប្រការដ៏សំខាន់មួយគឺថា.... តើយើងអាចសម្លឹងឃើញដែរឬទេ? ហើយតើយើងអាចស្រវាចាប់វាបានដែរ ឬទេ?
ហេតុនេះ គ្រប់ពេលវេលា ដែលកន្លងទៅ
តើយើងបានត្រៀមខ្លួន ត្រៀមសមត្ថភាព
ដើម្បីចាប់យកឪកាសល្អៗទាំងឡាយ
ដែលវាបម្រុងនឹងឆ្លងមកក្នុងជីវិតរបស់យើងហើយឬនៅ?
សៀវភៅនេះ ផ្តល់ជូនដល់អ្នកនូវវិធីគិតប្រកបដោយគតិបណ្ឌិត ដើម្បីស្គាល់ពីខ្លួនឯង ស្គាល់ពីជីវិត លើកកម្ពស់ការគិតឱ្យបានល្អប្រសើរ។

អំពីម៉ាញ់បុក្ស
គ្រឹះស្ថានបោះពុម្ពផ្សាយម៉ាញប៊ុក្ស ត្រូវបានចាប់ផ្តើមបង្កើតឡើងនាឆ្នាំ ២០០៨ ក្រោមទស្សនៈវិស័យ "យើងទាំងអស់គ្នានិយមការអាន" ។ ក្នុងនោះដែរ យើងបានខិតខំជំរុញវិស័យការអាននៅព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែមានចំនួនច្រើនឡើងៗ ក្នុងទិសដៅបង្កើននូវចំណេះដឹងលើគ្រប់ផ្នែក គ្រប់វិស័យ ដូចជារួមចំណែកបណ្តុះបណ្តាលធនធានមនុស្សក្នុងសង្គមយើង។ បច្ចុប្បន្ននេះ ម៉ាញប៊ុក្សបានសម្រេចស្នាដៃជាបន្តបន្ទាប់ដោយបានខិតខំសម្រិតសម្រាំងសៀវភៅល្អៗ មានសារៈសំខាន់ និងពោរពេញទៅដោយអត្ថបទ មានអត្ថប្រយោជន៍ ចំណេះដឹងរួមជាមួយការកម្សាន្តដល់មនុស្សទូទៅ ដូចជា... សៀវភៅទាក់ទងនឹងការអប់រំសតិបញ្ញា ទស្សនវិជ្ជា-ចិត្តវិទ្យា និទានអប់រំខ្លីៗ វិធីសាស្ត្រអភិវឌ្ឍន៍ខ្លួន ការប្រកបជោគជ័យលើអាជីវកម្ម និងសៀវភៅអប់រំយុវជន និងកុមារ។ល។
ម៉ាញប៊ុក្ស សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានគាំទ្រ និងផ្តល់កម្លាំងចិត្តដល់ក្រុមការងាររបស់យើងខ្ញុំ។ គ្រឹះស្ថានបោះពុម្ព ផ្សាយម៉ាញប៊ុក្សយើងខ្ញុំ នឹងបន្តខិតខំចងក្រងសៀវភៅល្អៗជាមួយអ្វីដែលថ្មីប្លែក សម្បូរបែប ព្រមទាំងផ្តល់នូវគតិបណ្ឌិតដ៏មានតម្លៃ ដើម្បីចែករំលែកដល់ប្រិយមិត្ត អ្នកអានជាបន្តបន្ទាប់ទៀត និងជាពិសេសដើម្បីឱ្យប្រជាជនកម្ពុជារឹតតែនិយមការអានសៀវភៅ រីកចម្រើនគំនិតប្រាជ្ញា ប្រព្រឹត្តិនូវអំពើល្អ ចេះរូបរួមសាមគ្គីគ្នាជាធ្លុងមួយ ទាំងក្នុងគ្រួសារ សង្គម និងទូទាំងប្រទេសដើម្បីអនាគតដ៏ថ្លៃថ្លាសម្រាប់យើងទាំងអស់គ្នា។
- យកសៀវភៅធ្វើជាមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Comment