ឌឺ ស៊ីក្រេត​
Sample

ឌឺ ស៊ីក្រេត​

Author: រ៉នដា បឺន

Publisher: MindBooks

Category: Self Development

Length: 6 hrs and 16 mins

Language: Khmer

Release Date: Dec 17, 2020

$ 4.99

Description

💻 គេហទំព័រ/website: http://www.mindbooks.com.kh/
💻 គេហទំព័រហេ្វសប៊ុក (Facebook): https://web.facebook.com/Mindbooks
📱 លេខទូរស័ព្ទ/phone number: 016 988 837
📧 សារអេឡិចត្រូនិច/e-mail address: mindbooks_kh@yahoo.com

អំពីទិន្នន័យ

អាថ៌កំបាំងដ៏អស្ចារ្យនេះ ស្ថិតនៅក្នុងដៃអ្នកនេះហើយ

អាថ៌កំបាំងនេះត្រូវបានផ្ទេរបន្តអស់រយៈពេលយូរអង្វែងមកហើយ។ នេះគឺជាអ្វីដែលជាបំណងប្រាថ្នាដ៏ខ្លាំងក្លា គឺជាអាថ៌កំបាំងដែលត្រូវគេបិទបាំងលាក់ទុក គឺជាអ្វីដែលគេប្រជែងដណ្តើម មានអ្នកដឹងតែក្នុងចំណោមបុគ្គលិកឆ្នើមៗបំផុតក្នុងប្រវិត្តសាស្ត្រតែប៉ុន្មាននាក់ប៉ុណ្ណោះ ដូចជា ប្លាតុង កាលីលេអូ បេថូវិន អេឌីសាន់ កានេហ្ស៊ី អាញស្តាញ និងបណ្តាអ្នកច្នៃប្រឌិតនិមិត្តកម្ម អ្នកទេវវិទ្យា អ្នកវិទ្យាសាស្ត្រ និងទស្សនវិទូធំៗដទៃទៀត

ឥលូវនេះ ដល់ពេលត្រូវបើកបង្ហាញអាថ៌កំបាំងនេះដល់ប្រជាជនលោកទាំងមូលហើយ

ក្រោយពីបានផ្ទាក់សន្លឹកទំព័រនីមួយៗនៃសៀវភៅនេះអាន ហើយបានដឹងពីអាថ៌កំបាំងនេះ អ្នកនឹងបានយល់ដឹងពីវិធីដែលជួយឱ្យខ្លួនមានអ្វីៗ ទៅជាអ្វី ឬបានធ្វើអ្វីៗតាមបំណងប្រាថ្នា ហើយអ្នកនឹងបានដឹងថា តើរបស់ដ៏មានតម្លៃដែលរង់ចាំខ្លួននៅខាងមុខនេះគឺជាអ្វី?


អំពីម៉ាញ់បុក្ស
គ្រឹះស្ថានបោះពុម្ពផ្សាយម៉ាញប៊ុក្ស ត្រូវបានចាប់ផ្តើមបង្កើតឡើងនាឆ្នាំ ២០០៨ ក្រោមទស្សនៈវិស័យ "យើងទាំងអស់គ្នានិយមការអាន" ។ ក្នុងនោះដែរ យើងបានខិតខំជំរុញវិស័យការអាននៅព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែមានចំនួនច្រើនឡើងៗ ក្នុងទិសដៅបង្កើននូវចំណេះដឹងលើគ្រប់ផ្នែក គ្រប់វិស័យ ដូចជារួមចំណែកបណ្តុះបណ្តាលធនធានមនុស្សក្នុងសង្គមយើង។ បច្ចុប្បន្ននេះ ម៉ាញប៊ុក្សបានសម្រេចស្នាដៃជាបន្តបន្ទាប់ដោយបានខិតខំសម្រិតសម្រាំងសៀវភៅល្អៗ មានសារៈសំខាន់ និងពោរពេញទៅដោយអត្ថបទ មានអត្ថប្រយោជន៍ ចំណេះដឹងរួមជាមួយការកម្សាន្តដល់មនុស្សទូទៅ ដូចជា... សៀវភៅទាក់ទងនឹងការអប់រំសតិបញ្ញា ទស្សនវិជ្ជា-ចិត្តវិទ្យា និទានអប់រំខ្លីៗ វិធីសាស្ត្រអភិវឌ្ឍន៍ខ្លួន ការប្រកបជោគជ័យលើអាជីវកម្ម និងសៀវភៅអប់រំយុវជន និងកុមារ។ល។
ម៉ាញប៊ុក្ស សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានគាំទ្រ និងផ្តល់កម្លាំងចិត្តដល់ក្រុមការងាររបស់យើងខ្ញុំ។ គ្រឹះស្ថានបោះពុម្ព ផ្សាយម៉ាញប៊ុក្សយើងខ្ញុំ នឹងបន្តខិតខំចងក្រងសៀវភៅល្អៗជាមួយអ្វីដែលថ្មីប្លែក សម្បូរបែប ព្រមទាំងផ្តល់នូវគតិបណ្ឌិតដ៏មានតម្លៃ ដើម្បីចែករំលែកដល់ប្រិយមិត្ត អ្នកអានជាបន្តបន្ទាប់ទៀត និងជាពិសេសដើម្បីឱ្យប្រជាជនកម្ពុជារឹតតែនិយមការអានសៀវភៅ រីកចម្រើនគំនិតប្រាជ្ញា ប្រព្រឹត្តិនូវអំពើល្អ ចេះរូបរួមសាមគ្គីគ្នាជាធ្លុងមួយ ទាំងក្នុងគ្រួសារ សង្គម និងទូទាំងប្រទេសដើម្បីអនាគតដ៏ថ្លៃថ្លាសម្រាប់យើងទាំងអស់គ្នា។
- យកសៀវភៅធ្វើជាមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Comment